ថ្ងៃព្រហស្បតិ៍ ០៥-ធ្នូ-២០២៤ ០៩:៣២:៣៣ ព្រឹក

សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ០២នាក់ ចូលរួមប្រកួតបាញ់កាំភ្លើង នៅហ្វីលីពីន ឈ្នះមេដាយចំនួន ០៣ គ្រឿង!

សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ០២នាក់ ចូលរួមប្រកួតបាញ់កាំភ្លើង នៅហ្វីលីពីន ឈ្នះមេដាយចំនួន ០៣ គ្រឿង!

ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនកម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២នាក់ គឺលោកអនុសេនីយ៍ទោ ហួត ភ័ស និង លោកនាយចំណង់ ផេង ប៊ុនសុផស់ ទៅចូលរួមជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងដៃអាស៊ាន កងទ័ពជើងគោក (AARM 32/2024) នៅប្រទេសហ្វីលីពីន។  ជាលទ្ធផលសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ទទួលបាន មេដាយចំនួន ០៣គ្រឿងជូនដល់អង្គភាព រួមមាន ៖ វិញ្ញាសារបាញ់សហការ បាញ់ប៉ះដៃ និង បាញ់ថែប (កម្ពុជា ចាប់ដៃគូរ ជាមួយ ហ្វីលីពីន) ទទួលបានមេដាយមាស ០១, វិញ្ញាសាបាញ់ សហការ និង រត់បាញ់ថែប (កម្ពុជា ចាប់ដៃគូរ ជាមួយ ហ្វីលីពីន) ទទួលបាន មេដាយ ប្រាក់ ០១, វិញ្ញាសារបាញ់សហការ បណ្ដាក់ (កម្ពុជា ចាប់ដៃគូរ ជាមួយ ហ្វីលីពីន) ទទួលបានមេដាយ សំរិទ្ធ ០១៕