ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៥:០៥:១៤ ល្ងាច

ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួសមជាមួយគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ

ឯកឧត្តម ហេង សួរ ទទួលជួបសម្តែងការគួសមជាមួយគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ស៊ីម ដុកសប់ (Shim Deok-seop) អភិបាលស្រុកកូឆាង (Gochang County) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទទួល និងបញ្ជូនពលករកម្ពុជាទៅធ្វើការងារតាមកម្មវិធីពលកររដូវកាល នៅក្នុងស្រុកកូឆាង ខេត្តឆល់ឡាប៊ូកឌូ (Joelabuk-do) នៃសាធារណរដ្ឋកូរ៉េ៕