ភ្ញៀវទេសចរណ៍ឆ្នាំនះជាង ២១ម៉ឺននាក់មកកម្សាន្តក្នុង ខេត្តបាត់ដំបង នាឱកាស ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ
បាត់ដំបង: ភ្ញៀវជាតិ និង អន្តរជាតិឆ្នាំ ២០២៤នេះចំនួន ជាង ២១ម៉ឺននាក់មកកម្សាន្តក្នុង ភូមិសាស្រ្តបាត់ដំបង អំឡុងពេល ភូមសា ៣ថ្ងៃនៃថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិខ្មែរ។
លោក អ៊ុច អ៊ុំភីនីសា រ៉ា ប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹង ថា÷ អំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែររយៈពេល ០៣ថ្ងៃ ចាប់ពីនៅថ្ងៃទី ១ -៣ ខែតុលា ឆ្នាំ ២០២៤នេះតំបន់ ទេសចរណ៍ ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិក្នុង និងក្រៅ ខេត្តចូលលេងលំហែរអារម្មណ៍ យ៉ាងច្រើនកុះករសរុបមានចំនួន ២១៦,១៧៩ នាក់ កើនឡើង
១.៥៩% បើប្រៀបធៀបរយៈពេល ដូចគ្នាឆ្នាំ២០២៣ មានចំនួន ២១២,៧៨៦ នាក់ ក្នុងនោះ -ភ្ញៀវជាតិ ចំនួន ២១៥,៥៥៩ នាក់ កើនឡើង ១.៥២% ភ្ញៀវ អន្តរជាតិសរុបចំនួន ៦២០ នាក់ ធៀបនិងឆ្នាំចាស់កើនឡើង ដូចគ្នា។
ថ្ងៃបុណ្យភ្ជុំបិណ្ឌថ្ងៃទី១ ត្រូវនឹង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ -ចំនួនទេសចរមានចំនួន សរុប ៤៥,០៧៣ នាក់ ថយ ផ្ទះ ២៤.០៧% បើប្រៀបធៀប នឹងនាឆ្នាំ២០២៣។
-ថ្ងៃបុណ្យ ថ្ងៃទី ២ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៤ ភ្ញៀវទេសចរមានចំនួន សរុប ៨៥,៩៥៩ នាក់ កើនឡើង ១៨.៧៨% បើប្រៀបធៀបនឹងនា ឆ្នាំចាស់ ២០២៣ និងថ្ងៃបុណ្យ ថ្ងៃទី ៣ ចំនួនទេសចរសរូប០មាន ៨៥,១៤៧ នាក់ កើនឡើង ៥.០៤% បើប្រៀបធៀបនឹង ឆ្នាំ២០២៣។
រមណីយដ្ឋាន និងគោលដៅ ទេសចរណ៏សំខាន់ៗជាតំបន់ លំហែរកាយក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងមានជាច្រើនកន្លែង រួមមាន÷ រមណីយដ្ឋានប្រាសាទ បាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំភ្នំ ពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋាន ស្ទឹងថ្មដាចំការទុរេន, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុង ស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំ ភ្នំព្រឹក, ភ្នំកំពូល, រមណីយដ្ឋាន ចំការធុរេនអូរតង, ស្ទឹងថ្នាក, វត្ត នាងរំសាយសក់, វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង, និង សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរ ជាដើម៕