មន្ទីរធម្មការ និងសាសនាខេត្តឧត្តរមានជ័យ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីសង្ឃខេត្ត អំពីការប្រតិបត្តិធម៌វិន័យ ការអប់រំព្រះសង្ឃក្នុងវត្តអារាម ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃ ខេត្ត ក្រុង ស្រុក និងវត្ត
(ឧត្តរមានជ័យ) នៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤ មន្ទីរធម្មការនិងសាសនាខេត្តឧត្តមានជ័យ បានរៀបចំពិធី សំណេះសំណាលជាមួយមន្ត្រីសង្ឃ ខេត្តអំពីការប្រតិបត្តិធម៌វិន័យ និងការប្រើប្រាស់ប្រពន្ធ័ទំនាក់ទំនង សង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្រី្តសង្ឃ ខេត្ត ក្រុង ស្រុក និងវត្តអារាម ក្រោម ព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឍនាយកនៃព្រះរាជា ណាចក្រកម្ពុជា និងសម្ដេចព្រះមហាអរិយវង្សបណ្ឌិត.យ៉ន.សេងយៀត.ព្រះអនុប្រធានលេខាធិការដ្ឋានៈគណៈសង្ឃនាយក.និងព្រះបញ្ញាមុនីញ្ញាណ.ហាក់.សៀងហៃ.ព្រះរាជាគណៈថ្នាក់កិត្តិយស.ដោយមានការទទួលស្វគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ..
ថ្លែងក្នុងឱកាសនោះដែរឯកឧត្តម.មាន.ចាន់យាដាបានធ្វើកិច្ចស្វាគមន៍និងមានប្រសាសន៍សំណេះសំណាលជាមួយនឹងព្រះគ្រូចៅអធិការវត្តនិងព្រះសង្ឃដែលនិមន្តមកពីគ្រប់វត្តទូទាំងខេត្តឧត្តរមានជ័យ.អាចារ្យគណៈកម្មាធិការតាជីយាយជីចំនួនជាង 300 អង្គនាក់។ឯកឧត្តមបានបន្តទៀតថាក្នុងនាមឯកឧត្តមជាអភិបាលខេត្តឯកឧត្តមពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមក្នុងពិធីសំណេះសំណាល់ជាមួយនឹងព្រះសង្ឃអាចារ្យគណៈកម្មាធិការក៏ដូចជាតាជីយាយជី.ធ្វើយ៉ាងណាក្នុងនាមជាជាបុព្វជិតត្រូវគោរពប្រតិបត្តិឲ្យបាននូវវិន័យព្រះពុទ្ធសាសនាព្រោះថាសាសនាព្រះពុទ្ធគឺជាសាសនារបស់រដ្ឋដូច្នេះក្នុងនាមយើងជាអ្នកបួសធ្វើយ៉ាងណាប្រឹងប្រែងសិក្សារៀនសូត្រនៅធម៌វិន័យឲ្យបាននិងជាស្រែបុណ្យសម្រាប់ពុទ្ធបរិស័ទ.ជៀសវាងការប្រព្រឹត្តខុសធម៌វិន័យធ្វើឲ្យប៉ះពាល់ទៅដល់ព្រះពុទ្ធសាសនាទាំងមូល។
ក្នុងនោះដែរសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត.ឃឹមសន.ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចព្រះពោធិវង័្សកិត្តិបណ្ឌិត.អំ.លឹមហេង.សម្ដេចព្រះសង្ឃនាយកស្ដីទីគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា.បានមានសង្ឃដីកាក៏ដូចជាផ្ដល់នូវឱវាទល្អៗទៅដល់ព្រះសង្ឃដែលបាននិមន្តចូលរួមក្នុងពិធីនោះផងដែរ។ក្នុងនោះសម្ដេចបានបញ្ជាក់នៅចំណុចសំខាន់ៗមួយចំនួនពាក់ព័ន្ធទៅនឹងការងារទំនាក់ទំនងតាមប្រព័ន្ធសង្គមឌីជីថលព្រោះថាសព្វថ្ងៃពិភពលោកកំពុងវិវត្តន៍យ៉ាងជឿនលឿននៅបច្ចេកវិទ្យាទំនើបដូច្នេះយើងត្រូវសិក្សាស្វែងយល់ឲ្យបានជ្រៅជ្រះ.មុននឹងសម្រេចចិត្តថតបង្ហោះបង្ហើររឿងអសីលធម៌ទាំងឡាយប្រាសចាកវិន័យសង្ឃនាំបង្កឲ្យមានផលប៉ះពាល់ទៅដល់ព្រះពុទ្ធសាសនាក៏ដូចជាជំនឿដែលប្រជាពុទ្ធបរិស័ទតែងតែគោរពបូជាប្រតិបត្តិ។ឈឹមកុសល។