ថ្ងៃព្រហស្បតិ៍ ២១-វិច្ឆិការ-២០២៤ ០៧:២៧:២១ ល្ងាច

ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាពនិងសមាជិកជាង១០០នាក់ទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់

ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាពនិងសមាជិកជាង១០០នាក់ទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់

ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាព និងសមាជិកជាង១០០នាក់នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានទៅធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់។ដំណើរទស្សនកិច្ចសិក្សានេះដឹកនាំដោយលោក លី ហុងប្រធានក្រុមសេនាសន្តិភាព។

 

លោកលី ហុង ប្រធានក្រុមសេនាសន្តិភាពបានបញ្ជាក់ឲ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានៅតំបន់ភូមិភាគឦសាន(CLV-DTA)មានសមាជិកក្រុមសេនាសន្តិភាពចំនួន១១០នាក់ មកពីបណ្តារាជធានី ខេត្តចំនួន១០។ ក្នុងសប្តាហ៍ទី១ខែកញ្ញា ដោយចាប់ផ្តើមទស្សនកិច្ចសិក្សាពីខេត្តក្រចេះ,ខេត្តស្ទឹងត្រែង,ខេត្តរតនគិរី និងបន្តដំណើរទៅខេត្តមណ្ឌលគិរី។ លោកថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះសមាជិក សមាជិកាក្រុមសេនាសន្តិភាព បានបង្ហាញទឹកចិត្តសប្បាយរីករាយក្រោយពីឃើញការអភិវឌ្ឍនៅព្រំដែនដោយមានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្តរតនគិរី កម្លាំងសមត្ថកិច្ចការពារព្រំដែន និងសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ ជាក់ស្តែងលោក លី ហុងប្រធានក្រុមសេនាសន្តិភាពបានលើឡើងថាច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ មានខ្លោងទ្វារបង្ហាញភាពច្បាស់លាស់មានព្រំប្រទល់ប្រទេសទាំង២,មានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យភ្ញៀវមានប៉ាស្ព័រ,លិខិត(ពុំចេញ-ចូលដោយសេរីទេ)រថយន្តឆ្លងកាត់ដឹកទំនិញផ្សេងៗ។

 

លោកលី ហុងបន្តថា សូមប្រជាជនខ្មែរក្នុងប្រទេស ក្រៅប្រទេសកុំជឿព័ត៌មានភូតកុហកទឹកដីយើងពុំបាត់បង់ទេពោលគឺអាចមកទស្សនាផ្ទាល់ស្វែងយល់ពីការពិត។ដោយយើងមានសិទ្ធិដើរចូលតំបន់ស ប៉ុន្តែមិនមែនមកស្នាក់នៅទេ(មើលហើយត្រឡប់ទៅវិញ)។ លោកលី ហុង បញ្ជាក់ឲ្យដឹងទៀតថាតាមរយៈកិច្ចសហការតំបន់ភូមិភាគឦសាន(CLV-DTA)គឺលើវិស័យសេដ្ឋកិច្ចដើម្បីឲ្យសេដ្ឋកិច្ចប្រទេសយើងមានការអភិវឌ្ឍន៍ រីកចម្រើន(ខេត្តចុងកាត់មាត់ញក)តំបន់កន្ទុយនាគ៕