រដ្ឋបាលខេត្តកោះកុងបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការស្ដីពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តកោះកុង
កោះកុង÷ លោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្ដីពីការពង្រឹងសន្តិសុខសណ្ដាប់ ធ្នាប់សាធារណៈក្នុងខេត្ត ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិ បាលក្រុង.ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លើកឡើងថា ផ្អែកតាមផែនការ លេខ ០២ ចុះថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៤ របស់រាជរដ្ឋាភិបាល ដែលលោកហាក់ឡេង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡង ប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុងអង្គប្រជុំ
លោកជំទាវបានគូសបញ្ជាក់បន្ថែម ដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ អប់រំឱ្យបានទូលំទូលាយនៅក្នុងមូលដ្ឋានរបស់ខ្លួន តាមគ្រប់រូប គ្រប់មធ្យោបាយជាប្រចាំ ជូនដល់សាធារណៈជន គ្រប់ស្រទាប់វណ្ណៈឲ្យបានយល់ជ្រួលជ្រាបពីឧបាយកលពិសពុលរបស់ពួកនិន្នាការប្រឆាំងជ្រុលនិយម ដោយត្រូវចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាល ហើយមិនត្រូវចូលរួមក្នុងសកម្មភាពកុបកម្ម ឬបាតុកម្មណាមួយឡើយ ហើយត្រូវរាយការណ៍ជាបន្ទាន់រាល់ពេលសកម្មភាពមិនប្រក្រតី ជូនមកអាជ្ញាធរមានសមត្ថកិច្ច ឲ្យបានទាន់ពេលវេលា។
លោកជំទាវបានលើកឡើងទៀតថា ក្រុមការងារព័ត៌មានរបស់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានគាំទ្ររាជរដ្ឋាភិបាលនិងត្រូវប្រើគ្រប់មធ្យោបាយ គ្រប់រូបភាព ដើម្បីប្រតិ កម្ម វាតបទៅនឹងឧបាយកល ឃោសនាបោកបញ្ឆោត បង្ករភាពស្រពិចស្រពិលរបស់ក្រុមនិន្នាការប្រឆាំងជ្រុលនិយម ទាំងក្នុងនិងក្រៅប្រទេស ដែលប៉ុនប៉ងប្រើប្រាស់កុបកម្ម ឬបដិវត្តន៍ពណ៌ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ឱ្យព្រះក្លាយទៅជាចលនារួមក្នុងសង្គម ក្នុងន័យចូលរួមគាំទ្រនិងការពាររាជរដ្ឋាភិបាលស្របច្បាប់។
លោកជំទាវអភិបាលខេត្តបន្ថែមថា រដ្ឋបាលក្រុង ស្រុកឃុំសង្កាត់និងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្តាប់សភាពការណ៍ការប្រែប្រួលនានា របស់មុខសញ្ញាមេខ្លោងនៃក្រុមប្រឆាំងជ្រុលនិយមក្នុងមូលដ្ឋានរបស់ខ្លួន នឹងត្រូវបន្តពង្រឹងលើការងារស្រាវជ្រាវ ដើម្បីមានមូលដ្ឋានក្នុងការវិភាគ វាយតម្លៃនិងដាក់ចេញប្រធានការបង្ការទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងមិនត្រូវទុកឲ្យមាន ហេតុការណ៍ណាមួយកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថិរ ភាពនយោបាយ ខឿនសន្តិសុខ សណ្ដាប់ធ្នាប់ កើតឡើងបានឡើយ៕