ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយចុះសួរសុខទុក្ខ អតីតលោកមេបញ្ជាការរង ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ១៧៩!
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យលោកមេបញ្ជាការរង ចំនួន ០៤រូប រួមមាន លោកឧត្តមសេនីយ៍ត្រី ពូ ដាវី, លោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ, លោកឧត្តមសេនីយ៍ត្រី លី សាត់សាយ, លោកឧត្តមសេនីយ៍ត្រី ខេន សុវណ្ណ ដឹកនាំក្រុមការងារមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស នាំយកអំណោយចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ចាន់ ហេង អតីតមេបញ្ជាការរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យ១៧៩។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ពូ ដាវី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ រួមនិងថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង ចំណុះមន្ទីរ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ចំនួន ១០,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៥កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕