ថ្ងៃច័ន្ទ ១០-កុម្ភៈ-២០២៥ ០៤:២៦:២១ ព្រឹក

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើពិធី សូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងឱកាសឆ្នាំ សាកលឆ្នាំ 2025

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើពិធី សូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងឱកាសឆ្នាំ សាកលឆ្នាំ 2025

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីសូត្រមន្ត និងជួបសំណេះសំណាលសួសុខទុក្ខដល់អតីតស្នងការរងដែលចូលនិវត្តន៍ ក្នុងស្នងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសឆ្នាំថ្មី២០២៥ ។

ពិធីនេះធ្វើឡើង ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប ។

ពិធីនេះគឺធ្វើឡើងសំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់ កងកម្លាំងនគរបាលគ្រប់ប្រការ និង សំម្ចាស់ទឹកម្ចាស់ដី ជួថែរក្សាបីបាច់ទីកន្លែងនេះ ព្រមទាំងឧទ្ទិសញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ បម្រើផលប្រយោជន៍ប្រជាជនឲ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ២០២៥  ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះក៏បានថ្លែងនូវសាទរ ក្នុងមនោសញ្ចេតនាប្រកបដោយសេចក្តី គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ដល់លោកពូ លោកឳពុកដែលត្រូវជា អតីតស្នងការ ស្នងការរង ដែលបានអញ្ជើញមក សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការ បានប្រកបដោយ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ដើម្បីសម្រេចបាននូវ ជោគជ័យថ្មីៗថែមទៀតជូនជាតិ និងប្រជាជន និងសូមលើកហត្ថបួងសួង ដល់វត្ថុស័ក្តសិទ្ធិ សូមជួយតាមថែរក្សា លោកឳពុក លោកពូដែលត្រូវជាអតីត ស្នងការ ស្នងការរង ជួបតែពុទ្ធពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាន ជូននូវកន្ត្រកអនុស្សាវរីយ៍ និងថវិកា ជូនដល់អតីតស្នងការងដែលបានចូលនិវត្តន៍ផងដែរ៕