ថ្ងៃច័ន្ទ ១០-កុម្ភៈ-២០២៥ ០៣:០៥:៥៥ ព្រឹក

បើករថយន្តដឹកដំឡូងកិនប៉ះមីនតោនបណ្តាលអោយផ្ទុះស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

បើករថយន្តដឹកដំឡូងកិនប៉ះមីនតោនបណ្តាលអោយផ្ទុះស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

(បាត់ដំបង)បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីបើករថយន្តច្នៃដឹកដំឡូងមីនៅក្នុងដីចំការកិនប៉ះលើមីនតោនបណ្តាលអោយផ្ទុះឡើងនៅវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ថៃ សឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបើករថយន្តច្នៃដឹកដំឡូងមីនៅក្នុងដីចំការ ក្រោយមកក៏បានកិនប៉ះលើមីនតោនដែលសល់ពីសម័យសង្គ្រាមបង្កអោយផ្ទុះឡើងបណ្ដាលអោយអ្នកបើកបររបួសជើងទាំងសងខាង និងក្បាលធ្ងន់ធ្ងរបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ក្រោយមកក៏បានស្លាប់តែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារសាច់ញាតិយកទៅដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕