ថ្ងៃសុក្រ ២៤-តុលា-២០២៥ ០៧:៣៣:៣៩ ល្ងាច

ឯកឧត្តម គួច ចំរើន អញ្ជើញជួបប្រជុំជាមួយ គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ស្តីពីការរៀបចំកម្មវិធីរត់អបអរសាទរទិវា នៃក្តីស្រឡាញ់១៤ ខែកុម្ភៈ ឆ្នាំ២០២៦

ឯកឧត្តម គួច ចំរើន អញ្ជើញជួបប្រជុំជាមួយ គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ស្តីពីការរៀបចំកម្មវិធីរត់អបអរសាទរទិវា នៃក្តីស្រឡាញ់១៤ ខែកុម្ភៈ ឆ្នាំ២០២៦

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជួបប្រជុំជាមួយ គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត ស្តីពីការរៀបចំកម្មវិធីរត់អបអរសាទរទិវា នៃក្តីស្រឡាញ់១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងក្រុងតាខ្មៅ ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត  លោកនាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធផងដែរ។
សូមជម្រាបថា គោលបំណង នៃការរៀបចំកម្មវិធីរត់អបអរសាទរទិវា នៃក្តីស្រឡាញ់ ១៤ខែកុម្ភៈ គឺដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ សម្រាប់សង្គម សម្រាប់ក្រុមគ្រួសារ សម្រាប់គូរស្រករ ចូលរួមផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្ត និងចូលរួមចំណែកធ្វើសប្បុរសធម៌។ សរុបមកការរៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ គឺចង់បង្ហាញខ្លឹមសារអប់រំសំខាន់បំផុតគឺ ការបង្វែរការយកចិត្តទុកដាក់របស់យុវវ័យពី "បុណ្យសង្សារ" ទៅជាថ្ងៃនៃការបង្ហាញពីក្តីស្រឡាញ់តាមបែបផែនដ៏ថ្លៃថ្នូរ មានសីលធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។
ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល