ថ្ងៃច័ន្ទ ០៦-ឧសភា-២០២៤ ០៨:០៧:២៥ ល្ងាច

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ង​លួច​យកម៉ូតូ​ នៅខណ្ឌពោធិ៍សែនជ័យ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ង​លួច​យកម៉ូតូ​ នៅខណ្ឌពោធិ៍សែនជ័យ

នៅ​ថ្ងៃទី​០៤​ ខែមីនា​ ឆ្នាំ​២០២៤​ ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាង​ជេីង​១​សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០១នាក់​ ពាក់​ព័ន្ធ​ករណី​ប៉ុនប៉ង​លួច​យកម៉ូតូ​។

វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ម៉ូតូ​ម៉ាក​ហុង​ដា​ សេ​១២៥​ សេរី​២០១៥។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕